Discovering The Self, You Face The World. — S. TAY |
៙បើកភ្នែកឡើង...
ខ្ញុំឋិតនៅទីមួយ
រូបភាពដែលខ្ញុំឃើញ
បង្កើតជាពិភពមួយ
អ្នកដែលពុំមែនជាខ្ញុំ
ហៅថា ‘‘ពិភពលោក’’
ពេលពុំទាន់ជាសមាជិក
ពិភពលោកជាកញ្ចក់ឆ្លុះ
តែក្នុងនោះពុំឃើញមានរូបខ្ញុំឡើយ
ខ្ញុំគិតថាកែប្រែខ្លួនឯង
តែតាមពិតគឺពិភពលោកលនៅពីលើ
ពេលខ្ញុំរកឃើញខ្លួនឯង
ខ្ញុំក៏ត្រូវប្រឈមមុខនឹងពិភពលោក៕៚
— តៃ សុវណ្ណារុណ
អង្គារ, ១៤:១១-១៤:២០, ៣០/០៧/២០១៣