ជាតិកវី ស្តីពាក្យតិច ល្បិចផ្កប់ក្នុង ពាក្យកាច់កុង ផុងគំនិត គិតមិនយល់
ប្រើកំណាព្យ ឆាបឆួលចិត្ត មិត្រនិម្មល ឱយអំពល់ វល់វិលវង់ ជង់ស្មារតី។
ទឹកភ្នែកផ្តិត ចិត្តជាប់ដៃ ច្នៃសរសេរ ព័ចន៍ពាក្យស្មេរ រេពាក្យចួន សួនសមន័យ
ផ្សំវិភាគ ច្រៀកយកខ្លឹម ផ្ទឹមជ្រើសស្តី ពាក្យកវី ខ្លីខ្លឹមខ្លួន ស្ងួនអារម្ម។
ភ្នែកគយគន់ មុនសរសេរ រេគំនិត ស្តីការណ៏ពិត ប្រិតប្រឹងព្រៀង មៀងមើលផ្សំ
ចួនរិះគន់ ធ្ងន់ស្រាលគេ ជេរចំំៗ ស្អប់ដៀលច្រំ ក្រំស្អុយឈ្មោះ ព្រោះតែដៃ។
ចួនដាក់គូទ ជូតធូលី ទីកខ្វក់ ទោះអាក្រក់ បក់មិនប៉ើង ឡើងកើនក្រៃ
ស៊ូប្រលាក់ ចាក់ទឹកលាង រៀងរាល់ថ្ងៃ តាមវិស័យ ប្រៃមានសាប បាបមានបុណ្យ។
លុះក្យ័យកាយ ឆ្ងាយជីវិត ពិតសល់ពាក្យ បទវិភាគ កៀកពិសោធន៏ ចោទកែកុន
គ្មានអ្នកយល់ គល់ឫសស្នូល ចូលដាបដុន រស់ជីពជន្ម ធ្ងន់ជាងស្លាប់
ចាប់ជាតិថ្មី៕—S. TAY, Fri, 24/06/11
No comments:
Post a Comment