ដោយ តៃ សុវណ្ណារុណ Thur, 16/06/11
ឈានជើងទៅមុខ កាយជាបន្ទុក
ជំហរជាគ្រឹះ កំលាំងជាស្ពាន
ជើងឈានដៅទិស គិតជាគន្លឹះ
ត្រៀមខ្លួនជាជ័យ។
ពេលលំបាកទ្រាំ បំផុតគឺចាំ
ពេលជិតជោគជ័យ ឈានជើងទៅមុខ
សូមកុំខ្លាចភ័យ ថាខ្លួនអ្នកនៃ
ថយក្រោយឱយសោះ។
ពុំមែនមានតែ ឈានទៅមុខទេ
ទើបដល់ត្រើយកោះ ឈានជើងទៅក្រោយ
ក៏ដល់ដូច្នោះ គ្រាន់យឺតបណ្តោះ-
អាសន្នមួយពេល។
ក្តាប់ពេលវេលា គន់ស្នាមបាទា
មានឆ្គងឬទេ ប្តូរផ្លាស់ការដើរ
បែរមុខរិះរេ ពិសោធន៍ជាមេ
ដឹកនាំដំណើរ។
ទោះខាតនាទី តែជើងទាំងពីរ
យល់របៀបដើរ មានពេលត្រៀមខ្លួន
រកផ្លូវប្រសើរ សំរេចដំណើរ
ចាំតែជោគជ័យ៕
ឈានជើងទៅមុខ កាយជាបន្ទុក
ជំហរជាគ្រឹះ កំលាំងជាស្ពាន
ជើងឈានដៅទិស គិតជាគន្លឹះ
ត្រៀមខ្លួនជាជ័យ។
ពេលលំបាកទ្រាំ បំផុតគឺចាំ
ពេលជិតជោគជ័យ ឈានជើងទៅមុខ
សូមកុំខ្លាចភ័យ ថាខ្លួនអ្នកនៃ
ថយក្រោយឱយសោះ។
ពុំមែនមានតែ ឈានទៅមុខទេ
ទើបដល់ត្រើយកោះ ឈានជើងទៅក្រោយ
ក៏ដល់ដូច្នោះ គ្រាន់យឺតបណ្តោះ-
អាសន្នមួយពេល។
ក្តាប់ពេលវេលា គន់ស្នាមបាទា
មានឆ្គងឬទេ ប្តូរផ្លាស់ការដើរ
បែរមុខរិះរេ ពិសោធន៍ជាមេ
ដឹកនាំដំណើរ។
ទោះខាតនាទី តែជើងទាំងពីរ
យល់របៀបដើរ មានពេលត្រៀមខ្លួន
រកផ្លូវប្រសើរ សំរេចដំណើរ
ចាំតែជោគជ័យ៕
No comments:
Post a Comment