Thursday, November 10, 2011

អ្នកភ្ញាក់

វេលារាត្រីអន្ធការ
សព្វមនុស្សាដេកលង់លក់
ឆ្ងាញ់នឹងដំណេកងប់ងល់ជក់
ភ្នែកបិតចិត្តងក់មិនងាយដាស់។
មានម្នាក់បើកភ្នែកអាចក្រោយភា្ញក់
ទាំងងងឹតជាក់ខ្មៅគ្របក្រាស់
ទោះគ្រប់វត្ថុពាសស្អេកស្កះ
ពុំអាចប្រទះឃើញដោយភ្នែក។
អ្នកភ្ញាក់ប្រឹងរាវទាំងងងឹត
ឧបសគ្គដាស់ដិតលំបាកជ្រែក
តែមិនបោះបង់ឬរារែក
រហូតដល់វែកឃើញចង្កៀង។
ក៏ដុតបំភ្លឺចិញ្ចាំងចាច
អ្នកភ្ញាក់ក៏អាចលុះលប់លាង
ពន្លឺខ្មៅចេញមុនគេទៀង
ប្រសើរលើសជាងអ្នកទាំងឡាយ។
លុះរក្សាកុំឱយរលត់
ទើបអាចបែនពត់តាមទីឆ្ងាយ
អាចនាំពន្លឺទៅផ្សព្វផ្សាយ
ដាស់មនុស្សរាល់កាយឱយភ្ញាក់បាន។
ពន្លឺចង្កៀងដ៏តូចមួយ
ពុំអាចចួបជួយបានគ្រប់ប្រាណ
លុះម្នាក់ដាស់ម្នាក់តាមដើមដាន
ទើបភ្លឺសាន្តត្រាណទាំងអស់គ្នា៕