Tuesday, July 30, 2013

ប្រឈមមុខនឹង ពិភពលោក


Discovering The Self, You Face The World. S. TAY


៙បើក​ភ្នែក​ឡើង...​

ខ្ញុំ​ឋិត​នៅ​ទី​មួយ​

រូប​ភាព​ដែល​ខ្ញុំ​ឃើញ​

បង្កើត​ជា​ពិភព​មួយ​​​

អ្នក​ដែល​ពុំ​មែន​ជា​ខ្ញុំ ​ហៅ​ថា​ ‘‘ពិភព​លោក​’’

ពេល​ពុំ​ទាន់​ជា​សមាជិក​

ពិភព​លោក​ជា​កញ្ចក់​ឆ្លុះ​

តែ​ក្នុង​នោះ​ពុំ​ឃើញមាន​​រូប​ខ្ញុំឡើយ​

​ខ្ញុំ​គិត​ថា​​កែ​ប្រែ​ខ្លួន​ឯង​

តែ​តាម​ពិត​​គឺ​ពិភព​លោក​លនៅ​ពី​លើ​

ពេល​ខ្ញុំ​រក​ឃើញ​ខ្លួន​ឯង

ខ្ញុំ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ពិភព​លោក​៕៚

តៃ សុវណ្ណារុណ

អង្គារ, ១៤:១១-១៤:២០, ៣០/០៧/២០១៣

No comments:

Post a Comment